• សូមស្វាគមន៍មកកាន់គេហទំព័រ៖ កាសែត & គេហទំព័រ មនសិការខ្មែរ ដែលមានទីតាំងស្នាក់ការនៅផ្ទះលេខ9G ផ្លូវ2BZ ភូមិត្រពាំងឈូក ឃុំអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ Tel: 012 400 777 សូមអរគុណ!
November 23, 2026

Day: October 27, 2026

រឿងអាស្រូវពុករលួយទៀតហើយ បើកដៃឱ្យទំនិញគេចពន្ធនាំចូលសារជាថ្មី។ ផ្ទុះរឿងអាស្រូវពុករលួយទៀតហើយ គឺមានទំនិញគេចពន្ធ ភាគច្រើនលួចនាំចូលតាមទូក ដោយបានឆ្លងកាត់ច្រកទ្វារទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ គឺមានបុគ្គលថ្នាក់ធំជាអ្នកកាងការពារនៅពីក្រោយ ដែលធ្វើការក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីនេះ មន្ត្រីជំនាញគយ គួរតែចុះធ្វើការស៊ើបអង្កេត ឬស្រាវជ្រាវជាពិសេស អគ្គនាយកដ្ឋានបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ...
រថយន្តដឹកស្ករសអក្សរថៃ ចូលសាងនៅច្រកសំរោង រួចប្តូរការ៉ុងទៅអក្សរវៀតណាម តើបានបំពេញកាតព្វកិច្ចពន្ធ និងនីតិវិធីគ្រប់គ្រាន់ហើយឬនៅ? ប្រជាពលរដ្ឋមួយចំនួនបានស្នើឱ្យអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងបំភ្លឺជុំវិញសកម្មភាពដឹកជញ្ជូនស្ករសឆ្លងកាត់ ច្រកទ្វារទ្វេភាគីព្រំដែនសំរោង ស្ថិតនៅភូមិជេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីមានការលើកឡើងថា រថយន្តដឹកស្ករសដែលមានស្លាកសញ្ញានិងអក្សរថៃ ត្រូវបានដឹកយកមកសាងនៅតំបន់ច្រកព្រំដែន...
ប្រធានបទក្តៅ បើតាមប្រភពព័ត៌មាន ដែលបានទម្លាយចេញថ្មីៗនេះ បានបង្ហាញឱ្យឃើញពីសកម្មភាពដឹកជញ្ជូនទំនិញយ៉ាងសកម្មគួរឱ្យសង្ស័យ នៅចំណុចភូមិរូង ឃុំជាំ ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមការរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងកើតហេតុបានឱ្យដឹងថា ជារៀងរាល់យប់អាធ្រាត្រ គេតែងតែឃើញរថយន្តធុនធ្ងន់ប្រភេទវ៉េអឹម និងរថយន្តបែនធំៗរាប់សិបគ្រឿង បានសម្រុកដឹកជញ្ជូនស្ករស ដែលមានបាវវេចខ្ចប់ជាអក្សរបរទេស យកមកធ្វើការផ្ទេរដាក់នៅក្នុងទូក ដើម្បីដឹកជញ្ជូនឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម...