• សូមស្វាគមន៍មកកាន់គេហទំព័រ៖ កាសែត & គេហទំព័រ មនសិការខ្មែរ ដែលមានទីតាំងស្នាក់ការនៅផ្ទះលេខ9G ផ្លូវ2BZ ភូមិត្រពាំងឈូក ឃុំអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ Tel: 012 400 777 សូមអរគុណ!
November 23, 2026

Day: October 26, 2026

លោក វ៉ាន់ ក្ដេ មេ​គយ​ច្រក​ទ្វេភាគីព្រំដែនតំបន់ដូង ប្រើមន្រ្តីរបស់ខ្លួន អង្គុយរាប់ក្បាលឡាន ពួកឈ្មួញ​ តូច ធំ នាំចូល​ទំនិញ​គេចពន្ធទំនិញ បង់ពន្ធមិនគ្រប់ចេញពីវៀតណាម ចូលមកខ្មែរ ឲ្យបង់លុយតាមការកំណត់ ដើម្បីស្រង់ដើម ប្រភពពីអាជីវករ បានបញ្ជាក់ថា មេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង...
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តធំៗដឹកទំនិញ ដែលច្បាស់ណាស់ថា បានបំផ្លាញផ្លូវនៅក្នុងមូលដ្ឋាន ខាងលើនេះនិងជាទំនិញបង់ពន្ធមិនគ្រប់ទាំងទំនិញនាំចេញនិងទំនិញនាំ ចូលហាក់ ដូចជាមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។
ទូកអូសគូរធំៗដែលប្រើប្រាស់ ឧបករណនេសាទខុសច្បាប់ ចូលមកនេសាទតំបន់ ទឹករាក់ ធ្វើកម្មករភាព អូសចូលមង នេសាទរបស់ ជាច្រើនគ្រួសារ យើងមិនដឹង ថា សមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធ មាន​វិធានការយ៉ាងណានោះទេ នៅតែបណ្ដេតបណ្ដោយ ឲ្យទូក ទាំងនេះមកបាន។ ប្រជានេសាទ...
ច្រករបៀងខេត្តព្រៃវែង នាំចូលទំនិញពីវៀតណាមតាមច្រកស្វាយអាង៉ោងដោយគ្មានការត្រួតពិនិត្យ និងសង្ស័យគេចពន្ធ សកម្មភាពនាំចូលទំនិញ និងសម្ភារៈផ្សេងៗពីប្រទេសវៀតណាម តាមរយៈច្រករបៀងស្លាបស្តាំ (ច្រកស្វាយអាង៉ោង) ស្ថិតក្នុងភូមិសាស្ត្រភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញឡើយ ខណៈកម្មករយូរបរលើកដាក់ទំនិញសុទ្ធសឹងតែជាជនជាតិវៀតណាមទាំងអស់។
ក្រុមឈ្មួញដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់មុខទីស្នាក់ការសាខាកយ និងរដ្ឋករខេត្តត្បូងឃ្មុំគឺត្រូវបង់សេវាបែកទឹកជាកំហិតឱ្យគូកនរបស់លោកលី ប៊ុនសុង។ រថយន្តដឹកទំនិញគ្រប់ប្រភេទដែលដឹកទំនិញឆ្លងកាត់មុខទីស្នាក់ការ គឺត្រូវឈប់បង់សេវាបាយទឹកឱ្យគូកនរបស់លោកលីប៊ុនសុងប្រធានសាខាគយ និងរដ្ឋករខេត្តត្បូងឃ្មុំជាកំហិត។ បើមិនដូចច្នោះទេនឹងត្រូវរងការពិន័យជាក់ជាពុំខានឡើយពីសំណាក់អស់លោកដែលជាគូកនរបស់លោកលី ប៊ុនសុងដែលកំពុងតែចងអង្រឹងដេក នឹងអង្គុយនៅចាំមុខទីស្នាក់ការសាខាគយ និងរដ្ឋករខេត្តត្បូងឃ្មុំ។ ក្រុមឈ្មួញដឹកទំនិញគ្រប់ប្រភេទមកពីប្រទេសវៀតណាមដែលពួកគេបាននាំគ្នាបង់ពន្ធជូនសមត្ថកិច្ចនៅតាមច្រកព្រំដែនអស់ហើយពេលដឹកទំនិញមកដល់មុខទីស្នាក់ការសាខាកយ និងរដ្ឋករខេត្តត្បូងឃ្មុំពួកគេត្រូវតែឈប់ឡានចូលទៅបង់សេវាបែកទឹកឱ្យគូកនរបស់លោកលីប៊ុនសុងជាកំហិត។ បើពួកគេមិនបង់សេវាបែកទឹកឱ្យគូកនរបស់លោកលីប៊ុនសុងទេច្បាស់ណាស់នឹងត្រូវរងការពិន័យជាក់ជាពុំខាន។ ប្រភពបានឱ្យដឹងថា ក្រុមគូកនជំនិតរបស់លោកលី ប៊ុនសុងមួយក្រុមទៀតបានដើរប្រមូលសេដ្ឋកិច្ចគ្រប់ច្រកល្ហកដើម្បីធ្វើមានធ្វើបាននៅតាមបណ្តោយព្រំដែន និងនៅតាមឃ្លាំងទំនិញមួយចំនួនទៀតក្នុងទឹកដីខេត្តត្បូងឃ្មុំ។...