ទំនិញគេចពន្ធនោះធ្វើចរាចរឆ្លងកាត់តាមច្រកទំនប់រលក ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វាជាអំពើគុបគិតគ្នារវាងមន្ត្រីគយតាមមាត់ច្រក
Month: November 2026
បែកធ្លាយសកម្មភាពផ្លាស់ប្តូរសំបកបាវស្ករសថៃដើម្បីនាំចេញទៅវៀតណាមឡើងវិញ នៅកំពង់ផែខេត្តកែបនិងរិះគន់យ៉ាងក្តៅគគុក ក្រុមឈ្មួញសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការសម្រួលផ្លូវនាំចូលទំនិញស្ករសពីប្រទេសថៃ តាមច្រកកំពង់ផែស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចដឹកជញ្ជូនឆ្លងកាត់ខេត្តកំពត ឆ្ពោះទៅកាន់កំពង់ផែក្នុងខេត្តកែបនោះ ករណីនេះបានស្ងប់ស្ងាត់ទៅវិញតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
លោក សំ សុវណ្ណារិទ្ធ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងអង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ ជាក់ស្តែង សាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង បានដាក់កម្លាំងស៊ីវិលឱ្យឈរជើងក្បែរ ច្រករបៀងសំយ៉ោង នៅស្រុកកំពង់រោទិ៍.និងដាក់កម្លាំងស៊ីវិលចម្ងាយជាង២០០ម៉ែត្រ ពីច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ.និងប្រើជនស៊ីវិល ឱ្យឈរជើងចម្ងាយប្រហែល៥០០ម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីសំរោង...
លោក វ៉ាន់ ក្ដេ មេគយច្រកទ្វេភាគីព្រំដែនតំបន់ដូង ប្រើមន្រ្តីរបស់ខ្លួន អង្គុយរាប់ក្បាលឡាន ពួកឈ្មួញ តូច ធំ នាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់ចេញពីវៀតណាម ចូលមកខ្មែរ ឲ្យបង់លុយតាមការកំណត់ ដើម្បីស្រង់ដើម ប្រភពពីអាជីវករ បានបញ្ជាក់ថា មេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង...
ឈ្មួញនាំ «ខោអាវ» ចេញពីវៀតណាមចូលមកខ្មែរបង់ ពន្ធ៣០~ ៤០%ប៉ុណ្ណោះ ក្រៅពីនោះឈ្មួញបែង ចែកផលប្រយោជន៏ជូនមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកធ្វើមានបានយ៉ាងសុខស្រួលបំផុត «ពិសេសក្រុមមន្រ្តីគយ»។ ប្រភពពីមន្រ្តីសមត្ថកិច្ចផ្សេងនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្ថែមទៀតថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀត
លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ឡើងកាន់តំណែងថ្មីពង្រាយមន្រ្តីគយខ្លួននិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញច្រើនប្រភេទចេញពីប្រទេសវៀតណាមចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិ លេខ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានី ភ្នំពេញបានស្នើរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ
លី ប៊ុនសុងដើរប្រមូលសេដ្ឋកិច្ចគ្រប់ច្រកល្ហកដោយមិនមានការខ្វាយខ្វល់ និងការរិះគន់ពីសំណាក់ក្រុឈ្មួញនិងមហាជននៅក្នុងខេត្តត្បូងឃ្មុំឡើយ ក្រុមឈ្មួញដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់មុខទីស្នាក់ការសាខាកយ និងរដ្ឋករខេត្តត្បូងឃ្មុំគឺត្រូវបង់សេវាបែកទឹកជាកំហិតឱ្យគូកនរបស់លោកលី ប៊ុនសុង។ រថយន្តដឹកទំនិញគ្រប់ប្រភេទដែលដឹកទំនិញឆ្លងកាត់មុខទីស្នាក់ការ គឺត្រូវឈប់បង់សេវាបាយទឹកឱ្យគូកនរបស់លោកលីប៊ុនសុងប្រធានសាខាគយ និងរដ្ឋករខេត្តត្បូងឃ្មុំជាកំហិត។ បើមិនដូចច្នោះទេនឹងត្រូវរងការពិន័យជាក់ជាពុំខានឡើយពីសំណាក់អស់លោកដែលជាគូកនរបស់លោកលី ប៊ុនសុងដែល
ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញ បន្ទុកដដែល ក្រុមឈ្មួញ និងអាជីវករមួយចំនួនបានឲ្យដឹងថា បើទោះបីពួកគាត់ នាំចូលទំនិញដែលបានបង់ពន្ធនៅច្រកព្រំដែនរួចរាល់ហើយដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ1 ភូមិព្រៃខ្លា ឃុំកំពង់ សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវតែឈប់ឡាន...
លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ឡើងកាន់តំណែងថ្មីពង្រាយមន្រ្តីគយខ្លួននិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ.! ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញច្រើនប្រភេទចេញពីប្រទេសវៀតណាមចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិ លេខ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានី ភ្នំពេញបានស្នើរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយដាក់ការស្រាវជ្រាវ សេុីបអង្កេតអោយសុីជម្រៅភាពមិនប្រក្រតីរបស់លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មី ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា...
ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ ជាច្រកទ្វារមួយដែលល្បីល្បាញខ្លាំងខាងនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់យ៉ាងច្រើនចូលមកកម្ពុជា ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទំនិញឆ្លងដែនគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ខណៈមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រក្សាភាពស្ងៀមស្ងាត់.! ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ ជាច្រកទ្វារមួយដែលល្បីល្បាញខ្លាំងខាងនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់យ៉ាងច្រើនចូលមកកម្ពុជា ដោយសារបុគ្គលមានអំណាចជាមន្ត្រីនគរបាលច្រកទ្វារព្រំដែនគប់គិតជាមួយមន្ត្រីច្រកទ្វារ ធ្វើជាអ្នកកាងទំនិញខុសច្បាប់ផង ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនផង និងមានឃ្លាំងផ្ទេរទំនិញខុសច្បាប់ជាច្រើនកន្លែងផងដែរ។ ម្ចាស់ឃ្លាំងទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារមួយនេះតែម្តង។ ក្នុងនោះក៏មានមន្ត្រីនគរបាល២រូប ដែលមានតួនាទីជាអនុប្រធានការិល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលជាបុគ្គលមានអំណាចល្បីឈ្មោះរន្ទឺ ថាមានខ្នងក្រាស់នៅក្រសួងមហាផ្ទៃជាបង្អែកកាងពីក្រោយខ្នងផងដែរ។...
