លី ប៊ុនសុងដើរប្រមូលសេដ្ឋកិច្ចគ្រប់ច្រកល្ហកដោយមិនមានការខ្វាយខ្វល់ និងការរិះគន់ពីសំណាក់ក្រុឈ្មួញនិងមហាជននៅក្នុងខេត្តត្បូងឃ្មុំឡើយ ក្រុមឈ្មួញដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់មុខទីស្នាក់ការសាខាកយ និងរដ្ឋករខេត្តត្បូងឃ្មុំគឺត្រូវបង់សេវាបែកទឹកជាកំហិតឱ្យគូកនរបស់លោកលី ប៊ុនសុង។ រថយន្តដឹកទំនិញគ្រប់ប្រភេទដែលដឹកទំនិញឆ្លងកាត់មុខទីស្នាក់ការ គឺត្រូវឈប់បង់សេវាបាយទឹកឱ្យគូកនរបស់លោកលីប៊ុនសុងប្រធានសាខាគយ និងរដ្ឋករខេត្តត្បូងឃ្មុំជាកំហិត។ បើមិនដូចច្នោះទេនឹងត្រូវរងការពិន័យជាក់ជាពុំខានឡើយពីសំណាក់អស់លោកដែលជាគូកនរបស់លោកលី ប៊ុនសុងដែលកំពុងតែចងអង្រឹងដេក នឹងអង្គុយនៅចាំមុខទីស្នាក់ការសាខាគយ និងរដ្ឋករខេត្តត្បូងឃ្មុំ។ ក្រុមឈ្មួញដឹកទំនិញគ្រប់ប្រភេទមកពីប្រទេសវៀតណាមដែលពួកគេបាននាំគ្នាបង់ពន្ធជូនសមត្ថកិច្ចនៅតាមច្រកព្រំដែនអស់ហើយពេលដឹកទំនិញមកដល់មុខទីស្នាក់ការសាខាកយ និងរដ្ឋករខេត្តត្បូងឃ្មុំពួកគេត្រូវតែឈប់ឡានចូលទៅបង់សេវាបែកទឹកឱ្យគូកនរបស់លោកលីប៊ុនសុងជាកំហិត។ បើពួកគេមិនបង់សេវាបែកទឹកឱ្យគូកនរបស់លោកលីប៊ុនសុងទេច្បាស់ណាស់នឹងត្រូវរងការពិន័យជាក់ជាពុំខាន។ ប្រភពបានឱ្យដឹងថា ក្រុមគូកនជំនិតរបស់លោកលី ប៊ុនសុងមួយក្រុមទៀតបានដើរប្រមូលសេដ្ឋកិច្ចគ្រប់ច្រកល្ហកដើម្បីធ្វើមានធ្វើបាននៅតាមបណ្តោយព្រំដែន និងនៅតាមឃ្លាំងទំនិញមួយចំនួនទៀតក្នុងទឹកដីខេត្តត្បូងឃ្មុំ។ ប្រភពខាងលើបានឱ្យដឹងទៀតថា លោកលី ប៊ុនសុងគឺជាបុគ្គលដែលមានអំណាចមហិមាក្នុងនាមជាប្រធានសាខាកយ និងរដ្ឋករខេត្តត្បូងឃ្មុំ។ លោកលី ប៊ុនសុងតែងតែយកមនុស្សជំនិតៗរបស់គាត់ដើរមកប្រមូលសេដ្ឋកិច្ចតាមបណ្តាករយាល័យកយគ្រប់ច្រកល្ហកតាមបណ្តោយព្រំដែន និងតាមឃ្លាំងមួយចំនួនទៀតក្នុងទឹកដីខេត្តត្បូងឃ្មុំ។ គេមិនដឹងថា លោកលី ប៊ុនសុងចំណាយទុនប៉ុណ្ណានោះទេទើបមានឱកាសបានក្លាយជាប្រធានសាខាគយ និងរដ្ឋករខេត្តត្បូងឃ្មុំ។ ក្រោយពីលោកលី ប៊ុនសុងបានក្លាយជាប្រធានសាខាកយ និងរដ្ឋករខេត្តត្បូងឃ្មុំមិនទាន់បានមួយឆ្នាំស្រួលបួលផង គេសង្កេតឃើញគូកនរបស់លោកលី ប៊ុនសុងដើរប្រមូលសេដ្ឋកិច្ចគ្រប់ច្រកល្ហកដោយមិនមានការខ្វាយខ្វល់ និងការរិះគន់ពីសំណាក់ក្រុឈ្មួញនិងមហាជននៅក្នុងខេត្តត្បូងឃ្មុំឡើយ។ សូមជម្រាបផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះនៅតាមបណ្តាលច្រកព្រំដែនមួយចំនួននៅក្នុងខេត្តស្វាយរៀងមានការដកតំណែងមន្ត្រីកយជាច្រើននាក់ដែលគេសង្ស័យថាក្រុមមន្ត្រីកយទាំងនោះទំរង់បើកដៃឱ្យក្រុមឈ្មួញដឹកទំនិញគ្រប់ប្រភេទមកពីប្រទេសវៀតណាម។ សូមជម្រាបថា ករណីលោកលី ប៊ុនសុងរើសគូកនរបស់ខ្លួនឱ្យដើរប្រមូលសេដ្ឋកិច្ចគ្រប់ច្រកល្ហក លោកគន់ញឹមអគ្គនាយកដ្ឋានកយ និងរដ្ឋករកយកម្ពុជាមិនគួរមើលរំលងចំពោះទង្វើរបស់លោកលីបុណសុងនោះទេ។ សកម្មភាព និងទង្វើរបស់លោកលី ប៊ុនសុង គេមិនដឹងថា លោកលីបុណសុងប្រើគូកនឱ្យដើរប្រមូលសេដ្ឋកិច្ចដើម្បីបង់ពន្ធជូនរដ្ឋ ឬក៏ប្រមូលសេដ្ឋកិច្ចច្រកក្នុងហោប៉ៅដើម្បីចែកគ្នាធ្វើមានធ្វើបាន៕

