ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញ បន្ទុកដដែល
ក្រុមឈ្មួញ និងអាជីវករមួយចំនួនបានឲ្យដឹងថា បើទោះបីពួកគាត់ នាំចូលទំនិញដែលបានបង់ពន្ធនៅច្រកព្រំដែនរួចរាល់ហើយដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ1 ភូមិព្រៃខ្លា ឃុំកំពង់ សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវតែឈប់ឡាន បង់លុយអោយមន្រ្តីគយនិងសន្តិសុខយាមខាងមុខតាមការកំណត់មិនអាចរំលងបាន។ក្រុមមន្រ្តីដែលចាំប្រមូលលុយនៅខាងមុខស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បានប្រាប់ក្រុមឈ្មួញ និងអាជីវករថា ពួកគាត់ធ្វើអ្វីៗតាមបង្គាប់បញ្ជារបស់ លោក ខៀវ សារឿន ប្រធានសាខាគយនិង រដ្ឋាករខេត្តព្រៃវែង។
ហេតុនេះហើយសូមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយឲ្យលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ធ្វើអ្វីៗតាម អំពើចិត្តទៀតនោះឡើយ។
ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញ បន្ទុកដដែល។ឈ្មួញ និងអាជីវករតូចតាចត្រូវបានមេគយច្រកមួយនេះ និងបក្ខពួកគាបយកលុយលើតុក្រោមតុ ស្រេចតែអំពើចិត្ត បើទោះបីក្រុមឈ្មួញ និងអាជីវករទាំងនោះបង់ពន្ធនាំចូលរួចរាល់ហើយក៏ ដោយក៍ជៀសមិនផុតពីការបង់លុយជូនមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកនិងនៅតាមដងផ្លូវ។ប្រការដែល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ហ៊ានប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញបន្ទុកគឺដោយសារមានការបើក ដៃពីសំណាក់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តរបៀបពុករលួយ។
ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យ ដឹងថា ទំនិញដែលឈ្មួញធំៗជាច្រើននាក់នាំចូលតាមច្រកបន្ទាយចក្រីបង់ពន្ធមិនដល់ 50ភាគរយ នោះទេ!ក្រៅពីនេះឈ្មួញត្រូវបែងចែកផល ប្រយោជន៍ជាមួយ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី យ៉ាងរលូន ដោយសារមានខ្នងបង្អែកលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ទើបបណ្ដោយឲ្យ ធ្វើអ្វីៗតាម អំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕


