• សូមស្វាគមន៍មកកាន់គេហទំព័រ៖ កាសែត & គេហទំព័រ មនសិការខ្មែរ ដែលមានទីតាំងស្នាក់ការនៅផ្ទះលេខ9G ផ្លូវ2BZ ភូមិត្រពាំងឈូក ឃុំអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ Tel: 012 400 777 សូមអរគុណ!
November 23, 2026

Day: October 30, 2026

លោក ចាន់ តារា ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បើកដៃអោយឈ្មួញសម្រុកដឹក”ខោអាវ”ពីវៀតណាម ចូលមកកម្ពុជាយ៉ាងពេញបន្ទុក.! មានការអះអាងថា ឈ្មួញខ្នាតធំកំពុងរត់ពន្ធទំនិញដោយសម្រុកដឹកជញ្ជូន”ខោអាវ”ពីវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង យ៉ាងគគ្រឹកគគ្រេងបំផុត ដែលបង់ពន្ធមិនគ្រប់និងផ្ទុកលើសទម្ងន់«ពោលគឺ» រថយន្តដឹក”ខោអាវ”១ គ្រឿងៗផ្ទុកចាប់ពី២០ទៅ២២តោនឯណោះ.បែរជាគយវ៉ៃពន្ធនាំចូលត្រឹមតែជាង៣តោន!...
លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពត អាងអំណាចពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើ.ទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមចូលមកខ្មែរផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល? ប្រភពពីក្រុមអាជីវករនិងឈ្មួញរក ស៊ីដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានអោយដឹងថាលោក ជួប ចំរើន ប្រធានសាខា គយខេត្តកំពត ឡើងកាន់តំណែងថ្មីប្រព្រឹត្តរបៀបអំពើពុករលួយក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក.ច្រកតន់ហន់និងតាមដែនលំហរសមុទ្រយ៉ាងពេញបន្ទុក ភាពមិនប្រក្រតីរបៀបអំពើពុករលួយមួយនេះមិនអាចបិទបាំងបានតទៅ ទៀតនោះទេ។ប្រភពបានបន្តថា...
ក្រុម​ឈ្មួញ តូច ធំ មក​ពី​បណ្តាខេត្ត​ផ្សេងៗ សព្វថ្ងៃនេះសម្រុក​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ ហើយថែមទាំងផ្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះ ពាល់ខូច​ខាតផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនោះទៀតផង។ ប្រភពសង្ស័យថា ទំនិញឆ្លងដែនទៅប្រទេសវៀតណាមឬពីវៀតណាមចូល​មកប្រទេសខ្មែរ ជាប្រភេទ ទំនិញមិនបង់ពន្ធ ពីព្រោះមិនឃើញមានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញនោះឡើយ។ ចំណែកសមត្ថកិច្ច​ពាក់ ព័ន្ធ​ក៏ដូចជានគរបាលប៉ុស្តិ៍ព្រំដែនច្រកម្ទេស និងមេប៉ុស្តិ៍នគរបាលច្រកព្រំដែនតាអី ជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវទេីប​ក្រុម​ឈ្មួញហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​
ក្រុមមន្ត្រីគយដាក់គោលដៅ ត្រួតពិនិត្យទំនិញមិនខុសអីអោយមន្រ្តីគយខ្លួនយកលុយពីឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ឆ្លងខេត្តកណ្ដាល ? លោក សំ កុសល មេសាខាគយខេត្តកណ្តាលមិនត្រឹមតែមិនចាត់វិធាន ក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តកណ្ដាលនោះទេ តែថែមទាំងបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញ បង់ពន្ធមិនគ្រប់ ពិសេស លោក សំ កុសល ត្រូវរ៉ូវ...