បទល្មើសនៅច្រកទ្វារអន្តរជាតិភ្នំដិន! ស្ងាត់តែមិនស្ងៀម តើ “លោក សុធា” ជានរណា? ទើបមានឥទ្ធិពលដឹកទំនិញគេចពន្ធឆ្លងដែនបំបាំងភ្នែកសមត្ថកិច្ចបាន! រាជធានីភ្នំពេញ៖ យោងតាមប្រភពផ្សព្វផ្សាយព័ត៌មានពីអង្គភាពសារព័ត៌មានជាច្រើន បាននិងកំពុងទម្លាយឲ្យដឹងជាបន្តបន្ទាប់អំពីវិបត្តិបទល្មើសឆ្លងដែននៅតំបន់ព្រំដែន ដោយលេចចេញនូវភាពមិនប្រក្រតីយ៉ាងខ្លាំងនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ។
ព័ត៌មានជាតិ
ប្រភពពីមន្រ្តីសមត្ថកិច្ចផ្សេងនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្ថែមទៀតថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀត ណាមយ៉ាងពេញបន្ទុកដោយសេរីផងដែរ។ រីឯលោក កែវ ផាន ប្រធានការិយាល័យ គយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរ នោះដែរ!បើកដៃអោយឈ្មួញនាំចេញទំនិញគេចពន្ធ...
លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ឡើងកាន់តំណែងថ្មីពង្រាយមន្រ្តីគយខ្លួននិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ.! ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញច្រើនប្រភេទចេញពីប្រទេសវៀតណាមចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិ លេខ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានី ភ្នំពេញបានស្នើរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយដាក់ការស្រាវជ្រាវ សេុីបអង្កេតអោយសុីជម្រៅភាពមិនប្រក្រតីរបស់លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មី ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា...
លោក ចាន់ តារា ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បើកដៃអោយឈ្មួញសម្រុកដឹក”ខោអាវ”ពីវៀតណាម ចូលមកកម្ពុជាយ៉ាងពេញបន្ទុក.! មានការអះអាងថា ឈ្មួញខ្នាតធំកំពុងរត់ពន្ធទំនិញដោយសម្រុកដឹកជញ្ជូន”ខោអាវ”ពីវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង យ៉ាងគគ្រឹកគគ្រេងបំផុត ដែលបង់ពន្ធមិនគ្រប់និងផ្ទុកលើសទម្ងន់«ពោលគឺ» រថយន្តដឹក”ខោអាវ”១ គ្រឿងៗផ្ទុកចាប់ពី២០ទៅ២២តោនឯណោះ.បែរជាគយវ៉ៃពន្ធនាំចូលត្រឹមតែជាង៣តោន!...
លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពត អាងអំណាចពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើ.ទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមចូលមកខ្មែរផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល? ប្រភពពីក្រុមអាជីវករនិងឈ្មួញរក ស៊ីដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានអោយដឹងថាលោក ជួប ចំរើន ប្រធានសាខា គយខេត្តកំពត ឡើងកាន់តំណែងថ្មីប្រព្រឹត្តរបៀបអំពើពុករលួយក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក.ច្រកតន់ហន់និងតាមដែនលំហរសមុទ្រយ៉ាងពេញបន្ទុក ភាពមិនប្រក្រតីរបៀបអំពើពុករលួយមួយនេះមិនអាចបិទបាំងបានតទៅ ទៀតនោះទេ។ប្រភពបានបន្តថា...
ក្រុមឈ្មួញ តូច ធំ មកពីបណ្តាខេត្តផ្សេងៗ សព្វថ្ងៃនេះសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ហើយថែមទាំងផ្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះ ពាល់ខូចខាតផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនោះទៀតផង។ ប្រភពសង្ស័យថា ទំនិញឆ្លងដែនទៅប្រទេសវៀតណាមឬពីវៀតណាមចូលមកប្រទេសខ្មែរ ជាប្រភេទ ទំនិញមិនបង់ពន្ធ ពីព្រោះមិនឃើញមានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញនោះឡើយ។ ចំណែកសមត្ថកិច្ចពាក់ ព័ន្ធក៏ដូចជានគរបាលប៉ុស្តិ៍ព្រំដែនច្រកម្ទេស និងមេប៉ុស្តិ៍នគរបាលច្រកព្រំដែនតាអី ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវទេីបក្រុមឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
ក្រុមមន្ត្រីគយដាក់គោលដៅ ត្រួតពិនិត្យទំនិញមិនខុសអីអោយមន្រ្តីគយខ្លួនយកលុយពីឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ឆ្លងខេត្តកណ្ដាល ? លោក សំ កុសល មេសាខាគយខេត្តកណ្តាលមិនត្រឹមតែមិនចាត់វិធាន ក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តកណ្ដាលនោះទេ តែថែមទាំងបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញ បង់ពន្ធមិនគ្រប់ ពិសេស លោក សំ កុសល ត្រូវរ៉ូវ...
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ឈួន សុវណ្ណនរា មិនញញើតក្នុងការប្រព្រឹត្តរបៀបអំពើពុករលួយ.! មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មិនញញើតក្នុងការប្រព្រឹត្តរបៀបអំពើពុករលួយនោះឡើយ ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបរកសុីបែបរកលុយចូលហៅប៉ាវនិងបក្សពួកខ្លួនមិនខ្វល់ថវិកាជាតិ។មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ពង្រាយមន្រ្តីខ្លួននិងជនសុីវិលប្រមូលលុយពីក្រុមឈ្មួញនាំទំនិញគេចពន្ធចេញចូលពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក ។ លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ប្រើមន្រ្តីក្រោមឱវាទខ្លួននិងជនសុីវិលអោយប្រមូលលុយពីឈ្មួញតូចធំនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរទាំង យប់ទាំងថ្ងៃយ៉ាងពេញបន្ទុក ហើយគ្មានឈ្មួញណាហ៊ានតវ៉ានិងរំលងលោក...
ជនស៊ីវិលជាមនុស្សជំនិតមន្ត្រីគយដើម្បីយកប្រាក់ពីរថយន្តដឹកទំនិញគេចពន្ធ ឬមិនបង់ពន្ធទាំងនោះ ដើម្បីឲ្យគេចផុតពីការទទួលខុសត្រូវរបស់មន្ត្រីគយនៅពេលដែលមានបញ្ហាអ្វីកើតឡើង ? ឈ្មួញដឹកទំនិញគេចពន្ធគគ្រឹកគគ្រេងតាមច្រករបៀង សំយ៉ោងក្នុងស្រុកកំពង់រោទិ៍ ដោយការគប់គិតជាមួយមេគយ សំ សុវណ្ណារិទ្ធ គេសង្កេតឃើញមានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុង សង្ស័យជាទំនិញ គេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វាព្រំដែន ហើយផ្ទេរទំនិញដាក់ក្នុងឃ្លាំងស្តុកទំនិញ៣នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តរបស់ក្រុមឈ្មួញវៀតណាមឆ្លងដែនមកដឹកទៅប្រទេសវៀតណាម ដោយពុំឃើញសមត្ថកិច្ចណាមករំខានឡើយ។ ករណីបែបនេះបាននឹងកំពុងកើត មានជារៀងរាល់ថ្ងៃដោយមិនរំខានដល់សមត្ថកិច្ចជំនាញជាពិសេសមន្ត្រីគយប្រចាំនៅខេត្តស្វាយរៀងនោះទេ។...
រឿងអាស្រូវពុករលួយទៀតហើយ បើកដៃឱ្យទំនិញគេចពន្ធនាំចូលសារជាថ្មី។ ផ្ទុះរឿងអាស្រូវពុករលួយទៀតហើយ គឺមានទំនិញគេចពន្ធ ភាគច្រើនលួចនាំចូលតាមទូក ដោយបានឆ្លងកាត់ច្រកទ្វារទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ គឺមានបុគ្គលថ្នាក់ធំជាអ្នកកាងការពារនៅពីក្រោយ ដែលធ្វើការក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីនេះ មន្ត្រីជំនាញគយ គួរតែចុះធ្វើការស៊ើបអង្កេត ឬស្រាវជ្រាវជាពិសេស អគ្គនាយកដ្ឋានបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ...
