ប្រភពពីមន្រ្តីសមត្ថកិច្ចផ្សេងនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្ថែមទៀតថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀត ណាមយ៉ាងពេញបន្ទុកដោយសេរីផងដែរ។ រីឯលោក កែវ ផាន ប្រធានការិយាល័យ គយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរ នោះដែរ!បើកដៃអោយឈ្មួញនាំចេញទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចូលមកខ្មែរគំហុក។ដោយឡែកកាលពីកន្លងទៅលេចធ្លាយភាពមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយរបស់ក្រុម គយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ទារលុយច្រើនៗពីក្រុមឈ្មួញនិងអាជីវករ នាំទំនិញចេញប្រទេសវៀតណាមចូលមកខ្មែរ ការបង់លុយរបស់គាត់មិនទទួលបានបង្កាន់ ដៃបង់ប្រាក់ ឬវិក័យបត្របង់ប្រាក់ពន្ធរដ្ឋនោះទេ។ ហេតុ នេះលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាពិសេ សលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុករលួយ ក្រុមមន្ត្រីគយតាមដងផ្លូវនិងនៅតាមច្រកនីមួយ ៗ ដាក់ការស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅមេៗការិយាល័យគយច្រកមុឺនជ័យ មេការិយាល័យគយច្រកបន្ទាយចក្រី.មេការិយាល័យគយច្រក កោះរការ និងច្រករបៀងផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បើកដៃពង្រាយមន្រ្តីគយនិងជនសុីវិលរបស់ខ្លួនប្រមូលលុយស្រង់ដើមតាមរបៀបអំពើពុករលួយជិះសេះលែងដៃ៕

