ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញច្រើនប្រភេទចេញពីប្រទេសវៀតណាមចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិ លេខ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានី ភ្នំពេញបានស្នើរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយដាក់ការស្រាវជ្រាវ សេុីបអង្កេតអោយសុីជម្រៅភាពមិនប្រក្រតីរបស់លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មី ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដាក់ពង្រាយកូនចៅនិងជនសុីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាបយកលុយអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើកំបុិចកំប៉ុកដើម្បីស្រង់ដើម ប្រព្រឹត្តរបៀបពុករលួយហើយគប់គិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយ ចំនួនទៀតដឹកចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
ប្រភពបន្តទៀតថា លោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកសុីដឹក ទំនិញនិងពលរដ្ឋរស់ នៅខេត្តព្រៃវែង រិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១ គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអនុញ្ញាតអោយមន្រ្តីគយរបស់ខ្លួនត្រួត ពិនិត្យផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។
ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ ក៍ តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្រ្តី គយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។
ប្រភពបានអោយដឹងទៀតថា លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មីត្រូវបានមហាជនលាតត្រដាងនូវភាពមិនប្រក្រតីរបស់ខ្លួនច្រើនបែបច្រើន យ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ហេតុនេះទើបលោក លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងឡើងកាន់តំណែងថ្មី ទើបហ៊ានបណ្តែតបណ្ដោយអោយមេៗ គយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែង ប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញបន្ទុក បើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយរលូន មិនទប់ស្កាត់!ហើយគ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះបីទំនិញពួកគាត់បានបង់ពន្ធគយ នៅតាមច្រករួចរាល់ហើយក៍ដោយ ក៏លោកគយនៅចំណុចខាងលើតម្រូវអោយឈប់ឡានចូល បង់លុយអោយក្រុមមន្រ្តីគយឬក្រុមជនសុីវិល យាមតូបខាងមុខអោយបង់លុយចំនួន ២០០ ,០០០ មុឺន រៀល ទៅ៣០០ ,០០០មុឺន រៀល •រម៉កម៉ូតូ ១ គ្រឿងដឹកបន្លែផ្លែឈើត្រូវក្រុមលោកគយនិងក្រុមជនសុីវិលយាមខាងមុខនោះអោយបង់លុយចាប់ពី ៨ មុឺន~ ១០មុឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្ត សាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់លុយចាប់ ពី២០ មុឺន~៣០មុឺនរៀល ក្នុងមួយគ្រឿងៗជាកំហិតតាមការកំណត់របស់លោក ខៀវ សារឿន មេសាខាគយមិនអាចតវ៉ាបានដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក ខៀវ សារឿន ប្រធានសាខាគយ បានបង្ហើបអោយដឹងថា លោក ខៀវ សារឿន ចំណាយដើមទុនអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ទើបទទួលបានតំណែងជាប្រធានសាខាគយនិង រដ្ឋាករខេត្តព្រៃវែង លោក ខៀវ សារឿន រិះរកប្រើគ្រប់វិធីសាស្រ្តច្រើនបែបច្រើនយ៉ាងដើម្បីស្រង់ដើម។ លោក ខៀវ សារឿន ប្រធានសាខាគយនិង រដ្ឋាករខេត្តព្រៃវែង បើកដៃអោយមេៗ ច្រកទ្វារព្រំដែននិងច្រករបៀងមួយចំនួនប្រព្រឹត្តរបៀបពុក រលួយដូច្នេះប្រធានការិយាល័យគយនីមួយៗនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យក៏ដូចជា៖ប្រធានការិយាល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយច្រើន បែបច្រើនយ៉ាង រួមនិងប្រធានការិយាល័យគយនិងរដ្ឋាករនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរកា លោក ចាន់ តារា ល្បី ល្បាញកាន់តែខ្លាំងខាងប្រព្រឹត្តរបៀបអំពើពុក រលួយជិះសេះលែងដៃបើកដៃអោយឈ្មួញនាំ «ខោអាវ»ចេញពីវៀតណាមចូលមកខ្មែរបង់ពន្ធ៣០~៤០%ប៉ុណ្ណោះ៕


