លោក វ៉ាន់ ក្ដេ មេគយច្រកទ្វេភាគីព្រំដែនតំបន់ដូង ប្រើមន្រ្តីរបស់ខ្លួន អង្គុយរាប់ក្បាលឡាន ពួកឈ្មួញ តូច ធំ នាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់ចេញពីវៀតណាម ចូលមកខ្មែរ ឲ្យបង់លុយតាមការកំណត់ ដើម្បីស្រង់ដើម
ប្រភពពីអាជីវករ បានបញ្ជាក់ថា មេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង ដាក់ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិល ប្រមូលលុយពីក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ ទាំងថ្ងៃយ៉ាងពេញបន្ទុក តាមរបៀបពុករលួយដោយសារអាងមេគយធំៗ នៅខេត្តស្វាយរៀង ជាខ្នងបង្អែកដ៏រឹងមាំ និងយកឈ្មោះមេគយធំនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ខ្នងបង្អែកដើម្បីបិទបាំងទង្វើរមិនប្រក្រតីពុករលួយបស់ខ្លួន ទើបលោក វ៉ាន់ ក្ដេ មេគយច្រកទ្វេភាគីព្រំដែនតំបន់ដូង ហ៊ានបើកដៃឲ្យឈ្មួញធំៗ និងអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរដោយរលូន។
ភាពមិន ប្រក្រតីពុករលួយរបស់ លោក វ៉ាន់ក្ដេ មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ប្រើតួនាទីនិងអំណាច ឲ្យមន្រ្តីរបស់ខ្លួន និងប្រើជនសីវិល ដើរប្រមូលលុយពីពួកមេឈ្មួញធំៗ និងអាជីវករ នាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រកទ្វេភាគី ព្រំដែនតំបន់ដូង
ទាំងយប់ទាំងថ្ងៃ យ៉ាងគគ្រឹកគ្រេងជាថ្នូរអនុញ្ញាតមិនអោយមន្រ្តីរបស់ខ្លួនត្រួតពិនិត្យឡើយ។
ប្រភពពីអាជីវករនិងឈ្មួញតូចតាចបានត្អូញត្អែរថា សព្វថ្ងៃ ពួកគាត់រកសុីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រក ព្រំដែនតំបន់ដូង ឆ្ពោះទៅចែកចាយនៅទីផ្សារក្នុងខេត្តត្បូងឃ្មុំត្រូវចំណាយលុយអស់ ១លាន៤៥មុឺនរៀល ទើបដឹកទំនិញដល់គោលដៅពួកគាត់នៅសេះសល់កម្រៃតិចតួចប៉ុណ្ណោះព្រោះតែមន្រ្តីសមត្ថកិច្ចប្រចាំច្រកមានច្រើននិងសមត្ថកិច្ចនៅតាមដងផ្លូវក៍មានច្រើនជាពិសេសមេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង គាបយកលុយលើតុក្រោមតុច្រើនៗតាមការកំណត់ មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ហើយគ្មានក្រុមឈ្មួញ និងអាជីវករណាហ៊ានតវ៉ាជាមួយ លោក វ៉ាន់ ក្ដេ នោះឡើយ ព្រោះលោក វ៉ាន់ ក្ដេ តែងតែប្រើឈ្មោះ មេគយ ធំៗ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា ដើម្បីបិទបាំងនូវភាពមិនប្រក្រតីពុករលួយរបស់ខ្លួន បច្ចុប្បន្ននេះក្រុមឈ្មួញ និងអាជីវករ នៅតែបន្តធ្វើសកម្មភាពនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វេភាគីព្រំដែនតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដដែលរីឯលោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង មិនត្រួតពិនិត្យអ្វីទាំងអស់(ពោលគឺបង់លុយលើតុ ក្រោមតុជាការស្រេច)។
បេីតាមប្រភពពីមន្ត្រីសមត្ថកិច្ចផ្សេងប្រចាំនៅច្រកទ្វេភាគីព្រំដែនតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងទៀតថា សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រកទ្វេភាគីព្រំដែនតំបន់ដូង កើតឡើងយ៉ាងពេញបន្ទុក ចំណែកលោកគយច្រករក្សាភាពស្ងៀមស្ងាត់៕


