ទំនិញគេចពន្ធនោះធ្វើចរាចរឆ្លងកាត់តាមច្រកទំនប់រលក ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វាជាអំពើគុបគិតគ្នារវាងមន្ត្រីគយតាមមាត់ច្រក
លោក ផល សុថេន ប្រធានការិយាល័យគយទំនប់រលក កំពុងត្រូវប៉ាន់ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ជាអំពើពុករលួយធ្វើឱ្យរដ្ឋខាតប្រាក់ចំណូលពន្ធអាករយ៉ាងច្រើនសន្ធឹកសន្ធាប់ បទល្មើសសេដ្ឋកិច្ចកើតមានឡើងស្ទើរពេញបន្ទុក បានចរាចរឆ្លងកាត់តាមច្រកការិយាល័យគយ និងរដ្ឋាករទំនប់រលក ខេត្តព្រះសីហនុ ជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក ផល សុថេន ប្រធានការិយាល័យគយទំនប់រលក បានលួចបើកដៃឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ ជាអំពើពុករលួយធ្វើឱ្យរដ្ឋខាតប្រាក់ចំណូលពន្ធអាករយ៉ាងច្រើនសន្ធឹកសន្ធាប់។
ទំនិញគេចពន្ធមានលក្ខណៈទ្រង់ទ្រាយធំបំផុត៣ឃ្លាំង ផលិតផលទាំងនោះវាទំនងជារបស់ចិនមានដូចជា គ្រឿងសំណង់គ្រឿងឧបភោគបរិភោគ ជាពិសេសស្រាបៀរ និងគ្រឿងប្រើប្រាស់ចរន្តអគ្គិសនី មកពីប្រទេសទីបី ដែលបង់ពន្ធថ្លៃ។ ទំនិញគេចពន្ធមួយ ចំនួនក្រុមឈ្មួញលួចបន្លំភ្នែកគយដឹកពី ភ្នំពេញ ទៅ ខេត្តព្រះសីហនុ វិញផងដែរ។
តាមប្រភពច្បាស់ការពីមន្ត្រីម្នាក់បម្រើការនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហើបប្រាប់ឱ្យដឹងថា ទំនិញគេចពន្ធ៣ឃ្លាំងនោះ វាជាទំនិញរបស់ចិនស្តុកទុកក្នុងឃ្លាំងហើយ ទំនិញគេចពន្ធនោះ ចរាចរឆ្លងកាត់តាមច្រកទំនប់រលក ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ វាជាអំពើគុបគិតគ្នារវាងមន្ត្រីគយតាមមាត់ច្រក និងឈ្មួញទុច្ចរិត ទំនិញគេចពន្ធវាជាទំនិញបំបែករដ្ឋ ឬ កាត់សៀលចេញ ហើយក្រុមឈ្មួញតែងតែលួចដាក់បន្លំភ្នែកគយថាជាទំនិញអឹមអូយូមកពីប្រទេសជិតខាង។ ការពិតទំនិញដែលត្រូវបង់ពន្ធថ្លៃជាផលិតផលមកពីប្រទេសទី៣ដូចជា គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ និងកុំព្យូទ័រ ជាដើម។ល។
ករណីបើកដៃឱ្យទំនិញគេចពន្ធឆ្លងកាត់តាម ច្រកទំនប់រលក ពីសំណាក់លោក ផល សុផេន មេគយនោះ ក្រុមអាជីវករ ក៏ដូចជាប្រជាពល រដ្ឋទទូចស្នើសុំទៅលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាពិនិត្យមើលការងាររបស់គាត់ដែលកំពុងតែសប្បាយប្រមូលផល…។
ទំនិញនាំចូលទាំងអស់ គ្រាន់តែដឹកចេញពីប្រទេសទី៣មក គយកម្ពុជា ដឹងភ្លាមតែម្តង។ ពីព្រោះគេបានសរសេរបញ្ជាក់ដាក់គោលដៅ ឬទីកន្លែងឆ្លងកាត់ និងទី បញ្ចប់របស់វាយ៉ាងច្បាស់លាស់។ ដូច្នេះហើយបើវាបាត់នៅត្រង់ចំណុចណាមួយនោះក៏ គយកម្ពុជា គឺបានដឹងភ្លាមៗតែម្តង។
លោក ផល សុផេន ប្រធានការិយាល័យគយ និងរដ្ឋាករទំបន់រលក ក្នុងរឿងដដែលនេះលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ គឺជាត្រួតពិនិត្យតាមដានការអនុវត្តនៃបង់ពន្ធ។ ដូច្នេះការងារឆកល្វែងគឺលោក ហេង សំបូរ ក៏ជាអ្នកទទួលខុសត្រូវដ៏សំខាន់ម្នាក់ប្រចាំ ខេត្តព្រះសីហនុ ផល សុផេន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលក៕


