ក្រុមឈ្មួញ តូច ធំ មកពីបណ្តាខេត្តផ្សេងៗ សព្វថ្ងៃនេះសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ហើយថែមទាំងផ្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះ ពាល់ខូចខាតផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនោះទៀតផង។ ប្រភពសង្ស័យថា ទំនិញឆ្លងដែនទៅប្រទេសវៀតណាមឬពីវៀតណាមចូលមកប្រទេសខ្មែរ ជាប្រភេទ ទំនិញមិនបង់ពន្ធ ពីព្រោះមិនឃើញមានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញនោះឡើយ។ ចំណែកសមត្ថកិច្ចពាក់ ព័ន្ធក៏ដូចជានគរបាលប៉ុស្តិ៍ព្រំដែនច្រកម្ទេស និងមេប៉ុស្តិ៍នគរបាលច្រកព្រំដែនតាអី ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវទេីបក្រុមឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
ក្រុមមន្ត្រីមានសមត្ថកិច្ចនៅទីនោះ មិនហ៊ាននិយាយអ្វីទាំងអស់អំពីបញ្ហាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់នោះ ពីព្រោះពួកគេអ្នកដែលនៅនឹងកន្លែង បានទទួលលាភសក្ការៈតិចតួច គ្រាន់នឹងដោះស្រាយបាយទឹកជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ប្រភពបានខ្សឹបខ្សៀវថាអ្នកដែលទទួលបានផលប្រយោជន៍ធំពីបញ្ហាទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ នៅច្រកព្រំដែនច្រកម្ទេសនេះគឺមន្ត្រីថ្នាក់ដឹកនាំខេត្តឯណោះទេ។ ដូច្នេះ កការដែលពួកឈ្មួញហ៊ានដឹកជញ្ជូនទំនិញគេចពន្ធជាច្រើនប្រភេទឆឆ្លងដែនទៅប្រទេសវៀតណាម តាមរថយន្តវ៉េអងធំៗ ឆ្ឆ្លងដែនចូលទៅប្រទេសវៀតណាមគគ្រឹកគគ្រេង ដោយ សារមានការបើកភ្លើងខៀវពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅព្រំដែនច្រកម្ទេស និងជាពិសេសមន្ត្រីធំៗ ក្នុងខេត្តស្វាយរៀង ។
ប្រភពបានឲ្យដឹងថា ទំនិញគ្រប់មុខដែលឆ្លងដែននៅចំណុចព្រំដែនក្នុងទឹកដីខេត្តស្វាយរៀង ខាងលើនេះ មានគ្រប់មុខគ្រប់ប្រភេទ។ ពួកមន្ត្រីមានមុខនៅកន្លែងមិនហ៊ានក្អកជាមួយពួកឈ្មួញទាំងនោះទេ ហើយវាក្លាយទៅជាទម្លាប់ ដែលផ្ដល់ឱកាសឲ្យពួកឈ្មួញធ្វើអ្វីៗស្រេចតែចិត្ត ដោយគ្រាន់តែទូរសព្ទប្រាប់មេៗនៅហ្នឹងកន្លែងនោះតែប៉ុណ្ណោះ។ ក្រុមឈ្មួញដឹកជញ្ជូនទំនិញ
គេចពន្ធផ្សេងៗ រួមទាំងគ្រឿងអេនិចតត្រនិច ចេញពីប្រទេសខ្មែរ ចូលទៅប្រទេសវៀតណាម នៅចំណុច ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្ន ក្រុមឈ្មួញយកមកស្តុកទុកជិតខ្សែបន្ទាត់ព្រំដែន រីឯមេប៉ុស្តិ៍នគរបាលព្រំដែនច្រកម្ទេស ធ្វើមិនដឹងមិនឬអ្វី ទាំងអស់។
ដូច្នេះហើយទើបសមត្ថកិច្ចពាក់ព័ន្ធ ដូចជានគរបាលព្រំដែនច្រកម្ទេស និងនាយប៉ុស្តិ៍នគរបាលព្រំដែនច្រកតាអី អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្សន្ធឹកសន្ធាប់ក្នុង១ខែៗ។ យ៉ាងណា ក៏ដោយក្រុមមន្ត្រីដែលនៅប្រតិបត្តិដោយផ្ទាល់នៅនឹងកន្លែងមិនអាចរំលងមេកើយនៅថ្នាក់លើបានឡើយ។ ពីព្រោះមេៗថ្នាក់លើនៅខេត្តជាអាងខ្នងបង្អែករឹងមាំ នៅពីក្រោយទេីបហ៊ានបណ្ដែតបណ្ដោយ ឲ្យពួកឈ្មួញដឹក ជញ្ជូនទំនិញគេចពន្ធគ្របតង់ជិតៗ ឆ្លងដែនទៅប្រទេសវៀតណាម ដោយសេរី៕


