នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ឈួន សុវណ្ណនរា មិនញញើតក្នុងការប្រព្រឹត្តរបៀបអំពើពុករលួយ.!
មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មិនញញើតក្នុងការប្រព្រឹត្តរបៀបអំពើពុករលួយនោះឡើយ ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបរកសុីបែបរកលុយចូលហៅប៉ាវនិងបក្សពួកខ្លួនមិនខ្វល់ថវិកាជាតិ។មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ពង្រាយមន្រ្តីខ្លួននិងជនសុីវិលប្រមូលលុយពីក្រុមឈ្មួញនាំទំនិញគេចពន្ធចេញចូលពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក ។ លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ប្រើមន្រ្តីក្រោមឱវាទខ្លួននិងជនសុីវិលអោយប្រមូលលុយពីឈ្មួញតូចធំនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរទាំង យប់ទាំងថ្ងៃយ៉ាងពេញបន្ទុក ហើយគ្មានឈ្មួញណាហ៊ានតវ៉ានិងរំលងលោក ឈួន សុវណ្ណនរា បានឡើយ។
អាជីវករនិងឈ្មួញបានត្អូញត្អែថា ពួកគាត់បង់លុយពន្ធគយច្រករួចរាល់ហើយក៏ដោយតែនៅចៀសមិនផុតពីការបង់លុយតាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដិន ទើបអាចដឹកជញ្ជូនទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយឡើយលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវមួយនេះបានឡើយ។ធ្វើអោយក្រុមអាជីវករមានការរំជើប រំជួលនិងមន្រ្តីក្រោមឱវាទមិនសប្បាយចិត្តជាខ្លាំង ក្នុងការដឹកនាំបក្សពួក និយម ប្រើតួនាទី អំណាច។
ប្រភពមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានបង្ហើបឲ្យដឹងថា សកម្មភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀត ណាមចូលមកប្រទេសខ្មែយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកធ្វើមានបានយ៉ាងសុខ ស្រួល។ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់ លុយលើតុ ក្រោមតុ តាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍ នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនភ្នំដិនទេនោះ គឺឈ្មួញនិងអាជីវករមិនអាចដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានឡើយ ហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោកនាយប៉ុស្តិ៍ បានឡើយ។
ប្រភពបន្តថាលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនប្រព្រឹត្តរបៀបអំពើពុករលួយទៅយ៉ាងរលូន ដោយ សារមានការឃុបឃិតគ្នាជាប្រព័ន្ធ សមត្ថកិច្ចជា ច្រើនស្ថាបន ជាពិសេស នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលកំពុងល្បី ល្បាញខ្លាំងខាងប្រព្រឹត្តរបៀបអំពើពុករលួយនេះតែម្តង។
ប្រភពដែលស្និទ្ធនឹងលោកវរសេនីយ៍ ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហើបអោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរ បាល ច្រកភ្នំដិនមួយនេះហ៊ានប្រើតួនាទី និងអំណាច បើកដៃអោយឈ្មួញនាំទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញ បន្ទុក៕


