រឿងអាស្រូវពុករលួយទៀតហើយ បើកដៃឱ្យទំនិញគេចពន្ធនាំចូលសារជាថ្មី។ ផ្ទុះរឿងអាស្រូវពុករលួយទៀតហើយ គឺមានទំនិញគេចពន្ធ ភាគច្រើនលួចនាំចូលតាមទូក ដោយបានឆ្លងកាត់ច្រកទ្វារទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ គឺមានបុគ្គលថ្នាក់ធំជាអ្នកកាងការពារនៅពីក្រោយ ដែលធ្វើការក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងករណីនេះ មន្ត្រីជំនាញគយ គួរតែចុះធ្វើការស៊ើបអង្កេត ឬស្រាវជ្រាវជាពិសេស អគ្គនាយកដ្ឋានបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ គយចល័តតំបន់២ និងកម្លាំងអន្តរាគមន៍ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
កន្លងមក គយចល័តធ្លាប់បានចុះអនុវត្ត វិធានការមុតស្រួចដោយបានបង្ក្រាប អំពើរត់គេចពន្ធដើម្បីប្រមូលចំណូលចូលថវិការដ្ឋ គឺជៀសវាងការវាយប្រមូលដាក់ក្នុងហោប៉ៅបុគ្គល។ លោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករបាក់ដៃ ស្រុកអង្គរបុរី ដែលធ្លាប់មានរឿងអាស្រូវជាច្រើននោះ គឺពុំបានយកចិត្តទុកដាក់ក្នុងការអនុវត្តការប្រមូលពន្ធគយ ឱ្យបានត្រឹមត្រូវនោះទេ ព្រោះតែអំពើរត់គេចពន្ធនេះហើយ ដែលកន្លងមក លោក ប៉ែន ស៊ីថា ត្រូវបានអគ្គនាយកដ្ឋានគយ ហៅមកបញ្ឈរជើង ក្នុងចំណោមមេគយខេត្ត និងមេការិយាល័យគយច្រកដើមទី ជាច្រើននាក់ទៀត។
ទំនិញគេចពន្ធភាគច្រើន ចូលតាមច្រកទ្វារទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានបុគ្គលជាអ្នកកាងនៅក្រសួងហិរញ្ញវត្ថុ មន្ត្រីជំនាញគួរតែចុះស្រាវជ្រាវ។ នេះបើទោងតាមប្រភពព័ត៌មាន លោកទទួលបានព័ត៌មាននេះ បន្ទាប់ពីទៅលេងកម្សាន្តនៅស្រុកអង្គរបុរី។ យោងតាមប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ច្រក ព្រំដែនវៀតណាម-កម្ពុជា បានឱ្យដឹងថា កម្លាំងអន្តរាគមន៍ពិសេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយអនុប្រធានគយចល័តម្នាក់ដ៏មានទេពកោសល្យ កន្លងមក បានបង្ក្រាបទំនិញគេចពន្ធនៅតាមច្រកព្រំដែនវៀតណាម ធ្លាប់បានដឹកនាំកម្លាំងពិសេស ចុះបង្ក្រាបទំនិញគេចពន្ធនៅព្រែកបាក់ដៃ ចំនួនពីរដង ដោយរកឃើញទំនិញគេចពន្ធជាច្រើនតោន ហើយប៉េអឹម (PM) ស្រុកអង្គរបុរី ខេត្តតាកែវ ក៏ធ្លាប់បានចុះបង្ក្រាប សាច់បង្កកខូចគុណភាព ជាងប្រាំតោន ចំនួនពីរដងដែរ ដែលយកទៅដុតកម្ទេចចោល៕

