ទូកអូសគូរធំៗដែលប្រើប្រាស់ ឧបករណនេសាទខុសច្បាប់ ចូលមកនេសាទតំបន់ ទឹករាក់ ធ្វើកម្មករភាព អូសចូលមង នេសាទរបស់ ជាច្រើនគ្រួសារ យើងមិនដឹង ថា សមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធ មានវិធានការយ៉ាងណានោះទេ នៅតែបណ្ដេតបណ្ដោយ ឲ្យទូក ទាំងនេះមកបាន។
ប្រជានេសាទ បានលើកឡើងថា មានទូកអូសគូរ ទូកមងហោះ ជាច្រើន គ្រឿង ចូលមកអូស តាមអំពើរចិត្ត ធ្វើឲ្យបាត់បង់ធនធាន សមុទ្រធ្លាក់ចុះ យ៉ាងខ្លាំងសព្វថ្ងៃនេះ ប្រជានេសាទ ដដែលបន្ត ថា បទល្មើសនេសាទខុសច្បាប់ ពាសពេញ សមុទ្រ ជា ពិសេសនោះ លបកន្ទុយ កណ្តុរ ហៅថា លបប្រើសមុខ100ដែល បំផ្លិចបំផ្លាញធនធានសមុទ្រសាហាវបំផុត គឹលបប្រភេទនេះ។
ប្រជានេសាទ បន្តថា បទល្មើសនេសាទក្នុង សមុទ្រ គេមិនដែលខ្លាច សមត្ថកិច្ច ក្នុង សមុទ្រនោះទេ បទល្មើសនេសាទទំនើបខុសច្បាប់ នៅដដែល៕

