ច្រករបៀងខេត្តព្រៃវែង នាំចូលទំនិញពីវៀតណាមតាមច្រកស្វាយអាង៉ោងដោយគ្មានការត្រួតពិនិត្យ និងសង្ស័យគេចពន្ធ សកម្មភាពនាំចូលទំនិញ និងសម្ភារៈផ្សេងៗពីប្រទេសវៀតណាម តាមរយៈច្រករបៀងស្លាបស្តាំ (ច្រកស្វាយអាង៉ោង) ស្ថិតក្នុងភូមិសាស្ត្រភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញឡើយ ខណៈកម្មករយូរបរលើកដាក់ទំនិញសុទ្ធសឹងតែជាជនជាតិវៀតណាមទាំងអស់។
បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រាល់ពេលមានការដឹកជញ្ជូនទំនិញឆ្លងដែនទាំងនោះ គឺធ្វើឡើងយ៉ាងរលូនខុសប្រក្រតី ដោយគ្មានវត្តមានមន្ត្រីជំនាញណាចុះពិនិត្យប្រភព និងប្រភេទមុខទំនិញនោះទេ តើនេះជាការបែងចែកផលចំណេញចូលហោប៉ៅបុគ្គល ឬជាការឃុបឃិតគ្នាបើកដៃឱ្យឈ្មួញគេចពន្ធរដ្ឋ?


